ហាណូយត្រូវឈានមុខនិងក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីពនិងមណ្ឌលច្នៃប្រឌិតរបស់ប្រទេសជាតិ

Chia sẻ
(VOVworld)-ដោយប្រធានបទ “ហាណូយ ២០១៦-សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ” សន្និសីទពន្លឿនវិនិយោគចូលទីក្រុងហាណូយ
ហាណូយត្រូវឈានមុខនិងក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីពនិងមណ្ឌលច្នៃប្រឌិតរបស់ប្រទេសជាតិ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ

(VOVworld)-ដោយប្រធានបទ “ហាណូយ ២០១៦-សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ”
សន្និសីទពន្លឿនវិនិយោគចូលទីក្រុងហាណូយបានប្រារព្វនាព្រឹកថ្ងៃទី៤មិថុនា នៅ
ទីក្រុងហាណូយ។ នេះជាសន្និសីទស្តីពីអង្គភាពអាជីវកម្មធំបំផុតតាំងពីមុនមក
 របស់ទីក្រុងហាណូយ សំដៅអនុវត្តភារកិច្ចដំណោះស្រាយចាំបាច់ដើម្បីកែលំអរ
បរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិក្នុងឆ្នាំ២០១៦
 និង២០១៧ កំណត់ទិសដល់ឆ្នាំ២០២០។ នៅក្នុងសន្និសីទលើកនេះ ក្រុងហា
ណូយ​បានអំពាវនាវឲ្យវិនិយោគិនបោះទុនលើគម្រោងការចំនួន៥២ ដោយទុន
សរូបឡើងដល់៣៣៨ពាន់ពាន់លានដុង។​ថ្លែងមតិក្នុងពិធីបើក នាយករដ្ឋមន្ត្រី​
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ក្រុងហាណូយត្រូវឈានមុខនិងក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីព មណ្ឌល
ច្នៃប្រឌិតរបស់ប្រទេសជាតិ។​ចង់សម្រេចប្រការនេះ រដ្ឋអំណាចទីក្រុងត្រូវត្រៀមជា
ស្រេចនូវការផ្លាស់ប្តូរថ្មី មានគោលគំនិងលើកទឹកចិត្តនិងជួយឧបត្ថម្ភច្រើន ដើម្បី
រូបសណ្ឋានអង្គភាពអាជីវកម្មចាប់ផ្តើមអាជីព អង្គភាពអាជីវកម្មច្នៃប្រឌិតទើប មាន
ការអភិវឌ្ឍនចាប់រហ័ស”។

        នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ក៏បានលើកច្បាស់ ថា
ក្រុងហាណូយជាទីមកដល់អន្តរជាតិសំខាន់ ដោយមានគម្រោងការ FDI មាន
 បច្ចេកវិទ្យាទំនើបបាននិងកំពុងអនុវត្តលើភូមិភាគ។​ហាណូយក៏ត្រូវអភិវឌ្ឍន៍ ការ
ចងសម្ព័ន្ធតំបន់ ដើម្បីបើកទូលាយបរិយាកាសអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ