Booking ដែលជាគេហទំព័រទេសចរណ៍អនឡាញសម្រាប់ការកក់ទុក ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ទើបតែបានប្រកាសនូវគោលដៅចំនួន ៥ ដែលត្រូវបានចាត់ទុកថាជា “គ្រាប់ពេជ្រដ៏មានតម្លៃ” នៃម្ហូបអាហារអាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះទីក្រុងហាណូយត្រូវបានលើកឡើងមុនគេ រួមជាមួយទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) តូក្យូ (ជប៉ុន) សិង្ហបុរី និង Kaohsiung (កោះតៃវ៉ាន់ ប្រទេសចិន)។ មិនត្រឹមតែល្បីខាងម្ហូបអាហារតាមដងវិថីប៉ុណ្ណោះទេ ហាណូយក៏មានភោជនីយដ្ឋានលំដាប់ផ្កាយ Michelin ចំនួនបីផងដែរ រួមមាន Gia, Hibana by Koki និង Tam Vi។ "មក Gia ដើម្បីរីករាយជាមួយមុខម្ហូបវៀតណាមសហសម័យដែលផ្លាស់ប្តូរតាមរដូវកាល Hibana by Koki បម្រើម្ហូបជប៉ុន និង Tam Vi ជាមួយចានបាយប្រចាំភាគខាងជើង សាមញ្ញប៉ុន្តែគ្រប់គ្នាជក់ចិត្តឌិត អារម្ម”។
យោងតាម Booking ឈ្មោះដែលបង្ហាញក្នុងបញ្ជីត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖ គោលដៅល្បីៗ ភ្ញៀវទេសចរអន្តរជាតិងាយស្រួលចូល ម្ហូប និងវប្បធម៌សម្បូរបែប ហើយភ្ញៀវទេសចរ និងអ្នកជំនាញជាច្រើនបានបោះឆ្នោត និងមានការវាយតម្លៃវិជ្ជមានបំផុត៕