ហាណូយ៖ ការផ្លាស់ប្តូរសិល្បៈអន្តរជាតិ “ស្វាគមន៍ឆ្នាំថ្មី ២០២០”

Chia sẻ
(VOVWORLD) - លោកស្រី Nguyen Lan Huong ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហាណូយ និងជាប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ បានអះអាងអំពីសមិទ្ធិផលក្នុងកិច្ចការបរទេសប្រជាជន ដែលរដ្ឋធានីហាណូយសម្រេចបាន ។
ហាណូយ៖ ការផ្លាស់ប្តូរសិល្បៈអន្តរជាតិ “ស្វាគមន៍ឆ្នាំថ្មី  ២០២០” - ảnh 1ពិធីផ្លាស់ប្តូរសិល្បៈអន្តរជាតិ “ស្វាគមន៍ឆ្នាំថ្មី  ២០២០”  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារាត្រីថ្ងៃទី ១០ ខែមករា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយបានរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈអន្តរជាតិ “ស្វាគមន៍ឆ្នាំថ្មី  ២០២០”។ ថ្លែងមតិក្នុងកម្មវិធីនេះ លោកស្រី Nguyen Lan Huong ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហាណូយ និងជាប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ បានអះអាងអំពីសមិទ្ធិផលក្នុងកិច្ចការបរទេសប្រជាជន ដែលរដ្ឋធានីហាណូយសម្រេចបាន មិនអាចមិនរំលឹកដល់ការគាំទ្រនិងជំនួយដ៏ធំធេងរបស់មិត្តភក្តិអន្តរជាតិបានឡើយ។ លោក Saadi Salama ប្រធានគណៈប្រតិភូការទូតបរទេសនិងជាឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម បានសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អរវាងទីក្រុងហាណូយនិងដៃគូអន្តរជាតិនឹងត្រូវបានរក្សានិងលើកកម្ពស់ជានិច្ចដើម្បីបង្កើនថែមទៀតនូវសាមគ្គីភាពមិត្តភាពនិងការយោគយល់គ្នារវាងប្រទេសវៀតណាមនិងបណ្ដាប្រទេសដែលស្រឡាញ់សន្តិភាពនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ