តំណាងផ្លាស់ប្តូរមតិនៅខាងក្រៅសន្និសីទ (រូបថតៈ TTXVN) |
លោក Stephen Phillips ប្រធានទីភ្នាក់ងារលើកកម្ពស់នាយកដ្ឋានពន្លឿនការវិនិ យោគហុងកុង (ចិន) (PRC) បានឲ្យដឹងថា ហុងកុង (ចិន) កំពុងផ្តល់អាទិភាពវិនិ យោគលើស័យមួយចំនួន ដូចជា៖ សេវាកម្មហិរញ្ញវត្ថុ ផលិតផលប្រើប្រាស់ ការដឹកជញ្ជូននិងឧស្សាហកម្មសណ្ឋាគារទេសចរណ៍ ភោជនីយដ្ឋាន និងការផ្លាស់ប្តូរបច្ចេក វិទ្យា ផ្នែកឧស្សាហកម្មច្នៃប្រឌិតជាដើម។
សម្រាប់ក្រុមហ៊ុនវៀតណាមដែលសម្លឹងមើលការវិនិយោគនៅក្រៅប្រទេសនោះ គឺហុង កុង (ចិន) ជាទីតាំងដ៏ល្អបំផុតដោយផ្អែកលើបរិយាកាសអាជីវកម្មអន្ដរជាតិម្ចាស់ការ ងាយស្រួលក្នុងការបង្កើតអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធទំនើប ជាពិសេស របបពន្ធទំនើបនៅទីនេះគឺមានកម្រិតទាបនិងសាមញ្ញ៕