ហ្គីណេអេក្វាទ័រមានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

Chia sẻ
(VOVWORLD) -នាថ្មីៗនេះ នៅរដ្ឋធានី Malabo ឯកអគ្គរដ្ឋទូត លោក Nguyen Manh Cuong បាន អញ្ជើញជូនសារតាំងឡើងប្រធានាធិបតីសាធារណរដ្ឋហ្គីណេអេក្វាទ័រ លោក Obiang Nguema Mbasogo។
ហ្គីណេអេក្វាទ័រមានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Manh Cuong ជូនសារតាំងឡើងប្រធានាធិបតីហ្គីណេអេក្វាទ័រលោក Obiang Nguema Mbasogo (រូបថតៈ Dư Hưng/Vietnam+ )

នៅក្នុងជំនួបបន្ទាប់ពីពិធីជូនសារតាំងមក  ប្រធានាធិបតីMbasogo បានស្ងើចសរសើរចំពោះសមិទ្ធិគួរឲ្យចាប់អារម្មណ៍ដែលវៀតណាមទទួលបាន ក្នុងដំណើរការកែទម្រង់អភិវឌ្ឍន៍ ធ្វើសមាហរណកម្មតំបន់ អន្តរជាតិ ព្រមទាំង សម្តែងនូវការពេញចិត្ត ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ច សហប្រតិបត្តិការជឿទុកចិត្តរវាងហ្គីណេអេក្វាទ័រជាមួយវៀតណាម។ ប្រធានាធិបតី Mbasogo អះអាង ថា ហ្គីណេអេក្វាទ័រជានិច្ចកាលផ្តោតការយកចិត្តទុកដាក់និងមាន បំណង បើកទូលាយកិច្ច សហប្រតិបត្តិការជាមួយវៀតណាម។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Nguyen Manh Cuong បានសម្តែងកិត្តយស ដែលបានទទួលភារកិច្ចជាឯកអគ្គរដ្ឋទូតនៅប្រទេសហ្គីណេ អេក្វាទ័រដ៏ស្រស់ស្អាត និង សន្យាធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តការតភ្ជាប់ ជម្រុញនិងបើកទូលាយកិច្ចសហ ប្រតិបត្តិការដើម្បីផលប្រ យោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ