ដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១៩ ខែមេសា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសថា វ៉ាស៊ីនតោននឹងរក្សារាល់កិច្ចខិតខំប្រឹងប្រែងការទូតឆ្ពោះទៅរកការលុបបំបាត់នុយគ្លេអ៊ែរលើ ឧបទ្វីបកូរ៉េ។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅវ៉ាស៊ីនតោន បន្ទាប់ពីជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono និងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi Iwaya នោះ លោក Mike Pompeo បានសង្តត់ធ្ងន់ថា អាមេរិកនឹងបន្តខិតខំប្រឹងប្រែងចរចា ហើយ លោកនឹងដឹកនាំក្រុមចរចាជាមួយស.ប.ប.ក អំពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។
មុននេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា នៅតែត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយ ស.ប.ប.ក បន្ទាប់រដ្ឋអំណាចក្រុងព្យុងយ៉ាងបានអំពាវនាវឲ្យបណ្ដេញចេញលោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo ពីកិច្ចចរចានុយក្លេអ៊ែរនាពេលអនាគត៕