ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ AFP/TTXVN) |
ថ្លែងមតិនៅក្នុងកម្មវិធីវិទ្យុ “Roadkill” របស់អ្នកកាសែតជើងចាស់លោក Geraldo Rivera ប្រធានាធិបតីអាមេរិកបានមានប្រសាសន៍ថា“ ខ្ញុំគិតថាយើងកំពុងខិតជិតដល់ហើយ។ ខ្ញុំគិតថាមានឱកាសល្អដែលយើងនឹងសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ហើយយើងរង់ចាំមើលសិនទៅ” ។
លោក Trump បន្តទៀតថាការដែលទីក្រុងវ៉ាស៊ីនតោនសម្រេចបានកិច្ចព្រមព្រៀងជាមួយតាលីបង់ដែរឬអត់ នឹងមានភាពច្បាស់លាស់ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ។ មុននេះនាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper ក៏បានបញ្ជាក់ថាសហរដ្ឋអាមេរិកនិងតាលីបង់បានចរចាគ្នាលើសំណើ ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងរយៈពេល ៧ ថ្ងៃផងដែរ៕