អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price (រូបថត៖ TTXVN) |
ថ្លែងនៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងថាការចរចារដោយប្រយោលនៅរដ្ឋធានី Vienna របស់ អូទ្រីសបានផ្តោតសំខាន់លើជំហាន នុយក្លេអ៊ែរដែលអ៊ីរ៉ង់ត្រូវធ្វើក៏ដូចជាជំហាន កាត់បន្ថយការដាក់ទណ្ឌកម្ម ដែលអាមេរិកចាំចាច់ត្រូវអនុវត្តន៍ សម្រាប់ប្រទេសទាំងពីរឲ្យវិលត្រឡប់ មកគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។
យោងតាមលោករូបនេះថា ការចរចានេះត្រូវបានចាត់ទុកថាមានលក្ខណៈស្ថាបនា ហើយសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។ ទោះយ៉ាងណា ក៏ដោយ សហរដ្ឋអាមេរិកនឹងមិនប្រញាប់ប្រញាល់ដាក់ក្ដីសង្ឈឹមជាច្រើនលើការចរចាលើកនេះទេ ហើយនេះត្រឹមតែជាជំហានបច្ចេកទេសដំបូងសម្រាប់ការចរចាជាបន្ទាប់ទៀតតែប៉ុណ្ណោះ៕