សហរដ្ឋអាមេរិកមុនពេលផ្ទេរអំណាច (រូបថត៖ Bloomberg) |
ក្នុងបរិបទដែលជំងឺរាតត្បាត កូវីដ ១៩ នៅតែផ្ទុះឡើង ស្របពេលមានកុបកម្មនាពេលកន្លងមកនៅវិមាន Capitol រួមទាំងការគំរាមកំហែងអស្ថិរភាពនៅទូទាំងសហរដ្ឋអាមេរិក ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី លោក ចូបៃដិន ( Joe Biden) ក្រោមប្រធានបទថា «សហ រដ្ឋអាមេរិកឯកភាព» ត្រូវបានគេរំពឹងថានឹងធ្វើឡើងដោយសុវត្ថិភាព ដោយសារមានការការពារសន្តិសុខដ៏តឹងរឹង។
កម្លាំងឆ្មាំការពារជាតិប្រដាប់អាវុធរាប់សិបពាន់នាក់ ត្រូវបានដាក់ពង្រាយនៅតាមតំបន់នានាដើម្បីទប់ស្កាត់នូវលទ្ធភាពនៃការផ្ទុះបាតុកម្ម ដែលបង្កភាពវឹកវរដូចអ្វីដែលបានកើតមានឡើងនៅអាគាររដ្ឋសភាកាលពីថ្ងៃទី៦ខែមករាកន្លងមក។ ការដាក់ពង្រាយកម្លាំងសន្តិសុខនេះបានធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ មុនព្រឹត្តិការណ៍នេះ។ រាល់រថយន្តដែលឆ្លងកាត់ត្រូវឆ្លងកាត់ ត្រូវបានត្រួតពិនិត្យសន្តិសុខនិងអត្តសញ្ញាណ។ ទីក្រុងទាំងមូលត្រូវបានបិទសម្រាប់បម្រើពិធីចូលកាន់តំណែងរបស់ប្រធានាធី បតីថ្មីផងដែរ៕