សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ចំពោះវិធីទប់ទល់នឹងជំងឺរាតត្បាត Covid-19 របស់វៀតណាម

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលសហរដ្ឋអាមេរិកជានិច្ចកាលចាត់ទុក វៀតណាម ជាដៃគូឈានមុខគេ ហើយត្រៀមខ្លួនជាស្រេចប្រកៀកស្មាជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ចំពោះវិធីទប់ទល់នឹងជំងឺរាតត្បាត Covid-19 របស់វៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink  (រូបថត៖ VOV1)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម នាថ្ងៃទី ១៣ ខែមេសា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានអះអាងថា៖  សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ចំពោះវិធីទប់ទល់របស់វៀតណាមចំពោះជំងឺរាតត្បាត Covid-19។

រដ្ឋាភិបាលសហរដ្ឋអាមេរិកជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូឈានមុខគេ ហើយត្រៀមខ្លួនជាស្រេចប្រកៀកស្មាជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោក Daniel Kritenbrink បានអះអាងថា៖

“ខ្ញុំអាចនិយាយដោយមោទនភាពថា វៀតណាមនិងសហរដ្ឋអាមេរិក មានទំនាក់ ទំនងសហប្រតិបត្តិការលើវិស័យសុខាភិបាលយ៉ាងយូរអង្វែង។ ក្រុមការងារ ធំបំផុត ដែលបានធ្វើការនៅក្នុងក្រុមបេសកកម្មរបស់អាមេរិក គឺជាក្រុមការងារ សុខាភិបាល ដោយមានបុគ្គលិកជាង ១០០ នាក់ ដែលបានសហការ ជាមួយ ដៃគូវៀតណាម។ នេះគឺជាតំណាងមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការទប់ស្កាត់ជំងឺ (CDC) ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក (USAID)ក្រសួងការពារជាតិ ក្រសួងការបរទេស រួមជាមួយស្ថាប័នជាច្រើនទៀត។ គោលដៅនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងវៀតណាមគឺសំដៅជួយវៀតណាមក្នុងការបង្កើនសមត្ថភាពលើវិស័យសសុខភាព ដែលរួមមានសមត្ថភាពតាមដាន បង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងក្របខ័ណ្ឌនៃរបៀបវារៈសន្តិសុខសុខាភិបាលសកលលោក។ វៀតណាមគឺជាដៃគូដ៏អស្ចារ្យ។ យើងខ្ញុំពិតចាមានមោទនភាពចំពោះទំនាក់ទំនងភាពជាដៃគូដ៏ខ្លាំងមាំមួន និងយូរអង្វែងលើវិស័យសុខាភិបាលរវាងសហរដ្ឋអាមេរិក និងវៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ