ទីស្នាក់ការក្រសួងការបរទេសសហរដ្ឋអាមេរិកនៅទីក្រុង Washington D.C. (រូបថត៖ ក្រសួងការបរទេសសហរដ្ឋអាមេរិ) |
នាថ្ងៃទី ២២ ខែសីហា ក្រសួងការបរទេសអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការធ្វើអន្តរាគមន៍របស់ចិនចំពោះសកម្មភាព ធ្វើអាជីវកម្មរុករកប្រេងឧស្ម័នរបស់វៀតណាម ខណៈដែលក្រុមនាវាស្ទង់ប្រេង Haiyang-8 របស់ចិន បានវិលត្រឡប់មកតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ សេចក្ដីប្រកាសនេះរបស់ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់ចិនបានចោទជាសំណួរដ៏ម៉ឺងម៉ាត់អំពីរាល់កិច្ចសន្យារបស់ទីក្រុងប៉េកាំងអំពីដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះដែនសមុទ្រ។
តាមក្រសួងការបរទេសសហរដ្ឋអាមេរិកថា ការដែលចិនបាន ដាក់ពង្រាយនាវាស្ទង់ប្រេងដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល រួមជាមួយនាវាអមការពារប្រដាប់អាវុធមួយចំនួននៅដែនសមុទ្រវៀតណាមកាលពីថ្ងៃតី ១៣ ខែសីហាកន្លងទៅ គឺជា សកម្មភាពឡើងជណ្ដើររបស់ទីក្រុងប៉េកាំង ក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅគំរាមកំហែងដល់ប្រទេសផ្សេងៗទៀត ដែលបានប្រកាសអធិបតេយ្យភាពក្នុងការធ្វើអាជីវកម្មរុករកប្រភពធនធាននៅសមុទ្រខាងកើតផងដែរ៕