សហរដ្ឋអាមេរិកពង្រឹងបទប្បញ្ញត្តិហាមឃាត់ការនាំចេញបច្ចេកវិទ្យាខ្ពស់ទៅកាន់ប្រទេសចិន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែតុលា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចមួយដើម្បី ពង្រឹងបទប្បញ្ញត្តិហាមឃាត់ការនាំចេញបច្ចេកវិទ្យាមួយចំនួនដែលអាចប្រើប្រាស់សម្រាប់ប្រឆាំងនឹងយោធា និងសន្តិសុខអាមេរិក ទៅកាន់ប្រទេសចិន។

សេចក្តីសម្រេច របស់ក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិកគឺផ្អែកលើក្រឹត្យមួយរបស់លោកប្រធានាធិបតី Joe Biden កាលពីខែសីហាឆ្នាំមុន ដែលបានហាមឃាត់ពលរដ្ឋអាមេរិកពីការវិនិយោគលើវិស័យមួយចំនួនដែលអាចជួយពង្រឹងសមត្ថភាពយោធា និងចារកម្មរបស់ចិន។ បច្ចេកវិទ្យាដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញ ទៅកាន់ប្រទេសចិនរួមមាន៖ បន្ទះឈីប semiconductor មីក្រូអេឡិចត្រូនិច បច្ចេកវិទ្យា ព័ត៌មានកង់ទិច និងបញ្ញាសិប្បនិម្មិត។ យោងតាមមន្ត្រីអាមេរិក បច្ចេកវិទ្យាទាំងនេះអាចនាំ ហានិភ័យដល់សន្តិសុខជាតិអាមេរិក។ មន្ត្រីសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិន ថា កំពុងអភិវឌ្ឍបច្ចេកវិទ្យារសើប ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដល់ទំនើបកម្មយោធា និងអភិវឌ្ឍន៍អាវុធរបស់ខ្លួន ខណៈពេលដែលទាញយកអត្ថប្រយោជន៍ពីការវិនិយោគរបស់ សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍសមត្ថភាពយោធា និងចារកម្មរបស់ខ្លួន។

នាថ្ងៃដដែលនោះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានប្រឆាំងជំទាស់ចំពោះសេចក្តីសម្រេចរបស់ សហរដ្ឋអាមេរិកក្នុងការបន្ថែមក្រុមហ៊ុនចិនមួយចំនួនទៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញ។ សកម្មភាពបែបនេះបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសទាំងនេះ និងធ្វើឱ្យអន្តរាយដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថាទីក្រុងប៉េកាំងនឹងអនុវត្ត វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន៕

ប្រតិកម្មទៅវិញ