សហរដ្ឋអាមេរិកផ្តល់ជូននូវឧបករណ៍ទាំងអស់ដើម្បីរុញថយការរីករាលដាលនៃជំងឺ COVID-19

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹថាសហរដ្ឋអាមេរិកកំពុងជម្រុញការអភិវឌ្ឍវិធីព្យាបាលសម្រាប់អ្នកជំងឺឆ្លង COVID-19 ដែលក្នុងនោះមានការធ្វើតេស្តការព្យាបាលដោយប្លាស្មា។
សហរដ្ឋអាមេរិកផ្តល់ជូននូវឧបករណ៍ទាំងអស់ដើម្បីរុញថយការរីករាលដាលនៃជំងឺ COVID-19 - ảnh 1 បញ្ជូនអ្នកជម្ងឺឆ្លង COVID-19 ទៅមណ្ឌលសុខភាពនៅរដ្ឋញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០ (រូបថត៖ TTXVN)

នាថ្ងៃទី ២៩ ខែមីនា ក្នុងកិច្ចប្រជុំនៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ច្បាស់ថាស្ថាប័នគ្រប់គ្រងចំណីអាហារនិងឪសថរបស់អាមេរិក (FDA) អនុញ្ញាតឱ្យប្រើប្រាស់ផ្លាស្មារបស់អ្នកជំងឺ COVID-19 ដែលបានជាសះស្បើយ ដើម្បីយកមកព្យាបាលឲ្យអ្នកជំងឺអាការៈជំងឺធ្ងន់ធ្ងរផងដែរ។

សហរដ្ឋអាមេរិកក៏កំពុងពិចារណាលើការផ្តល់អាជ្ញាបណ្ណសំល្រាប់មុខទំនិញដែលជាសូលុយស្យុងកំចាត់មេរោគម៉ាស់ការពារ និងផ្តល់ជូននូវរាល់ឧបករណ៍ជាបន្ទាន់ដើម្បីកំចាត់ជំងឺរាតត្បាត COVID-19 ហើយសម្តែងក្តីសង្ឃឹមថានៅថ្ងៃទី ១ ខែមិថុនាខាងមុខនេះ ប្រទេសអាមេរិកនឹងចាប់ស្តារឡើងវិញបានផងដែរ៕

ប្រតិកម្មទៅវិញ