សហរដ្ឋអាមេរិកផ្ញើរវត្ថុធាតុដើមបន្តផលិតឧបករណ៍ការពារសុខាភិបាលនៅវៀតណាម

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះព័ត៌មាននេះលើបណ្ដាញសង្គមកាលពីថ្ងៃ ទី៨ មេសា ព្រមទាំងថ្លែងអំណរគុណចំពោះក្រុមហ៊ុន DuPont និង FedEx ក៏ដូចជាមិត្តភក្តិនៅវៀតណាមដែលបានជួយឧបត្ថម្ភដល់ការដឹកជញ្ជូន។
សហរដ្ឋអាមេរិកផ្ញើរវត្ថុធាតុដើមបន្តផលិតឧបករណ៍ការពារសុខាភិបាលនៅវៀតណាម - ảnh 1 សម្លៀកបំពាក់ការពារវីរុសត្រូវបានដឹកជញ្ជូនពីវៀតណាមទៅកាន់សហរដ្ឋអាមេរិកនាយប់ថ្ងៃទី៨ មេសា (រូបថត៖ AP)

កាលពីថ្ងៃទី៨ មេសា ក្រសួងសុខាភិបាលនិងសេវាកម្មពលរដ្ឋសហរដ្ឋ អាមេរិកបានឲ្យដឹងថា គេបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន DuPont ស្ដីពីការដឹកជញ្ជូនឧបករណ៍ការពារសុខាភិបាលចាំបាច់ទៅកាន់ បុគ្គលិកសុខាភិបាលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19។ DuPont បានបញ្ជូនសម្លៀកបំពាក់ការពារវីរុសចំនួន៤៥ម៉ឺនសម្រាប់ពីមូលដ្ឋាន ផលិតកម្មនៅវៀតណាមទៅកាន់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះព័ត៌មាននេះលើបណ្ដាញសង្គមកាលពីថ្ងៃ ទី៨ មេសា ព្រមទាំងថ្លែងអំណរគុណចំពោះក្រុមហ៊ុន DuPont និង FedEx ក៏ដូចជាមិត្តភក្តិនៅវៀតណាមដែលបានជួយឧបត្ថម្ភដល់ការដឹកជញ្ជូន។

        ដើម្បីធានាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព រដ្ឋាភិបាលអាមេរិកនឹង ដឹកជញ្ជូនវត្ថុធាតុដើមឆៅទៅកាន់មូលដ្ឋានផលិតកម្មរបស់ DuPont នៅវៀត ណាមជារៀងរាល់សប្ដាហ៍ដើម្បីបន្តផលិតសម្លៀកបំពាក់ការពារវីរុស៕

ប្រតិកម្មទៅវិញ