លោក Amir Khan Muttaqi រដ្ឋមន្រ្តីការបរទេសថ្មីនៃរដ្ឋាភិបាលថ្មីដែលបង្កើតឡើងដោយពួកតាលីបង់នៅអាហ្វហ្គានីស្ថាន (រូបថត៖ AFP/VNA) |
នេះគឺជាជំនួបជាន់ខ្ពស់ផ្ទាល់លើកដំបូងចាប់តាំងពីពេលសហរដ្ឋអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ក៏ដូចជាកម្លាំងតាលីបង់បានដណ្ដើមសិទ្ធិគ្រប់គ្រងប្រទេសអាស៊ីភាគនិរតីនេះ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ៨ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា បណ្ដាអាទិភាពសំខាន់ៗ នៃជំនួបគឺធានាការជម្លៀសពលរដ្ឋអាមេរិកនិងបរទេស ក៏ដូចជាប្រជាជនអាហ្វហ្គានីស្ថានប្រកបដោយសុវត្ថិភាព ដែលសហរដ្ឋអាមេរិកបានសន្យាពិសេស និងធានាថាក្រុមតាលីបង់អនុវត្តន៍ការសន្យាគឺ មិនអនុញ្ញាតឱ្យភេរវករប្រែក្លាយអាហ្វហ្គានីស្ថានទៅជា“ ឈ្នាន់” ដើម្បីគំរាមកំហែងសន្តិសុខរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។សហរដ្ឋអាមេរិកក៏បានលើកយកបញ្ហាថា ក្រុមតាលីបង់ចាំបាច់ត្រូវគោរពបណ្ដាសិទ្ធិរបស់ស្ត្រី និងកុមារី ហើយបង្កើតរដ្ឋាភិបាលពហុតំណាងនិងអនុញ្ញាតឱ្យទីភ្នាក់ងារមនុស្សធម៌អន្តរជាតិចូលទៅកាន់តំបន់ដែលត្រូវការជំនួយដោយសេរី។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាយប់ថ្ងៃទី ៨ ខែតុលា អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់ថាបានបង្កការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រឹកថ្ងៃដដែលនៅវិហារឥស្លាមមួយក្នុងខេត្ត Kunduz ភាគឥសានអាហ្វហ្គានីស្ថាន ដែលធ្វើឲ្យមនុស្សចំនួន ៤៦ នាក់ត្រូវស្លាប់ និង ១៤០ នាក់ទៀតរងរបួសផងដែរ៕