សហរដ្ឋអាមេរិកបានអះអាងមិនបន្តគោលនយោបាយទប់ស្កាត់ចិនបែបសង្គ្រាមត្រជាក់ឡើយ

Chia sẻ
(VOVWORLD) - សហរដ្ឋអាមេរិកបានប្រកាសមិនបន្ត គោលនយោបាយទប់ស្កាត់បែប “សង្គ្រាមត្រជាក់ថ្មី” មួយ ជាមួយប្រទេសចិនឡើយ ព្រមទាំងបានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួន ចង់ជម្រុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំងក្នុងវិស័យជាច្រើនផងដែរ។
សហរដ្ឋអាមេរិកបានអះអាងមិនបន្តគោលនយោបាយទប់ស្កាត់ចិនបែបសង្គ្រាមត្រជាក់ឡើយ - ảnh 1ទិដ្ឋភាពនៃជំនួបរវាងមន្ត្រីការទូតនិងនិងការពារជាតិអាមេរិកនិងចិន 

សេចក្តីកាសនេះធ្វើឡើងនាថ្ងៃទី ៩ ខែវិច្ឆិកា បន្ទាប់ពីមន្រ្តីការទូតនិងការពារជាតិរបស់អាមេរិកនិងចិន បានបើកកិច្ចប្រជុំនៅក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ថ្លែងមតិនៅសន្និសីទកាសែត បន្ទាប់ជំនួបសន្តិសុខនិងការទូតរវាងអាមេរិកនិង ចិនលើកទី២ នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកច្បាស់ថា វ៉ាស៊ីនតោនមិនឆ្ពោះទៅរកសង្រ្គាមត្រជាក់ឬគោលនយោបាយអត់ធ្មត់ជាណាមួយជាមួយប្រទេសចិនឡើយ។ ជំនួសវិញ សហរដ្ឋអាមេរិកចង់ធានាថា ចិនធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវនិងយុត្តិធម៌ដើម្បីគាំទ្រដល់សន្តិសុខនិងជម្រុញវិបុលភាពនៃភាគីម្ខាង។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតលោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិកបន្តបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន អំពីសកម្មភាពរបស់ប្រទេសចិននិងយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងកើត។ សហរដ្ឋអាមេរិកបានជម្រុញឱ្យប្រទេសចិនគោរពតាមការសន្យារបស់ខ្លួននៅក្នុងតំបន់នេះ។ ស្តីពីបញ្ហាកូរ៉េខាងជើង រដ្ឋមន្ត្រីការបរទេសអាមេរិកបានអំពាវ នាវឱ្យប្រទេសចិន សហការដើម្បីអនុវត្តន៍បទដាក់ទណ្ឌកម្មសំដៅជួយសម្រេចបានការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឡើយ។

ចំណែកលោក  Yang Jiechi សមាជិកនៃការិយាល័យនយោបាយនិងជាប្រធានគណៈ កម្មាធិការកិច្ចការបរទេសរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានឲ្យដឹងថា ប្រទេសចិនសន្យា សហការជាមួយសហរដ្ឋអាមេរិកតាមវិធានការមិនប្រឈមមុខដាក់គ្នា។ ប្រទេសចិនបានបញ្ជាក់សាជាថ្មី នូវជំហរគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដើម្បីធានាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់នេះក៏ដូចជាឆ្ពោះទៅរកដំណោះស្រាយតាមរយៈកិច្ចសន្ទនាមួយដែរ៕

ប្រតិកម្មទៅវិញ