ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump (រូបថត៖vov) |
យោងតាមលោក Trump ថាសហរដ្ឋអាមេរិក តែងតែទាក់ទងជាមួយសម្ព័ន្ធមិត្ត និងប្រមូលផ្តុំកម្លាំង ពលំរបស់សហរដ្ឋ និងឯកជន សំដៅ ការពារប្រជាជនអាមេរិក។ប្រធានាធិបតី Trump ក៏បានប្រ កាសផ្អាករាល់សកម្មភាព ធ្វើដំណើរ ពីអឺរ៉ុបមកកាន់អាមេរិក ក្នុងរយៈពេល ៣០ ថ្ងៃ ហើយការសម្រេចនេះនឹងចូលជាធរមាន ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៣ ខែមីនា។ ទោះយ៉ាងណាកដ៏ដោយ ការហាមឃាត់នេះនឹងមិនអនុវត្តចំពោះចក្រភពអង់គ្លេសឡើយ។ លោកបានថ្លែងថា៖
“បទបញ្ញត្តិទាំងនេះនឹងត្រូវបានកែសំរួលដោយផ្អែកលើស្ថានភាពជាក់ស្ដែង។ ការដាក់កំហិតទាំងនេះមិនត្រឹមតែបានអនុវត្តន៍ចំពោះទំនិញ និងពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងអ្វីៗទាំងអស់ពីអឺរ៉ុបមកកាន់អាមេរិកទៀតផង។ ទន្ទឹមនឹងនេះយើងខ្ញុំក៏តាមដានយ៉ាងដិតដល់នូវស្ថានភាពនៅ ចិននិងកូរ៉េខាងត្បូងផងដែរ។ ប្រសិនបើស្ថានភាពនៅក្នុងប្រទេសទាំងនេះប្រសើរឡើង សហរដ្ឋអាមេរិកនឹងវាយតម្លៃឡើងវិញចំពោះបទបញ្ញត្តិទាំងនេះ”៕