ប្រទេសដែលរងផលប៉ះពាល់ខ្លាំង ជាងគេបំផុតនៅលើពិភពលោកគឺសហរដ្ឋអាមេរិកដែលមានករណីឆ្លងជំងឺចំនួន ២,៩៣ លានករណីនិងមានអ្នកស្លាប់ជាង ១៣២.០០០ នាក់។ យោង តាមការស្ថិតិដាច់ដោយឡែកពីសកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រទេសនេះបានកត់ ត្រាករណីជាង ៤៣.០០០ ករណីថែមទៀត នៅក្នុងបរិបទដែលចំនួន ករណី ឆ្លងថ្មីទូទាំងប្រទេសនេះបន្តកើនឡើងយ៉ាងគំហុក។
នៅទ្វីបអាស៊ីវិញ ប្រទេសជប៉ុនបានបញ្ជាក់ថាមានអ្នកឆ្លងជំងឺថ្មីចំនួន ២៧៤ ថែមទៀតនាថ្ងៃទី ៤ ខែកក្កដា។ នេះជាថ្ងៃដែលមានចំនួនករណីឆ្លងថ្មីខ្ពស់ បំផុតឲចាប់តាំងពីប្រទេសនេះបានប្រកាសគ្រាអាសន្ននៅទូទាំងប្រទេសកាលពីថ្ងៃទី ២៥ ខែឧសភាផងដែរ៕