ទិដ្ឋភាពកំពង់ផែដឹកទំនិញ Long Beach រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ (រូបថតៈ AFP / TTXVN) |
ឆ្លើយបទសម្ភាសន៍ទៅកាន់ស្ថានីយទូរទស្សន៍ CNBC លោក Mnuchin បានលើកច្បាស់ថាសហរដ្ឋអាមេរិកមិនអាចបិទសេដ្ឋកិច្ចបានទេ ហើយអះអាង ថាមនុស្សគ្រប់គ្នាបានឃើញថាវិធានការនេះញ៉ាំងឱ្យខូចខាតច្រើនជាងជំងឺរាត ត្បាតទៀតផង។
បន្ទាប់មកនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានចែករំលែកនៅលើបណ្តាញសង្គម Twitter ដោយបង្ហាញសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងមាន “ត្រីមាសទី ៣ ដ៏ល្អប្រសើរនិងត្រីមាសទី ៤ ដ៏អស្ចារ្យ ហើយថែមទាំងមួយឆ្នាំល្អបំផុតគឺឆ្នាំ ២០២១” ផងដែរ។ លោក Trump ក៏ជឿជាក់ថាឆាប់ៗនេះនឹងមានវ៉ាក់សាំងបង្ការប្រឆាំងនឹងជំងឺឆ្លង និងមានផែនការព្យាបាលប្រកបដោយប្រសិទ្ធភាពចំពោះជំងឺ Covid-19 ដែលកំពុងតែធ្វើឱ្យរអាក់រអួលយ៉ាងគំហុកដល់ខឿនសេដ្ឋកិច្ចពិភពលោកផងដែរ៕