ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកមានភាពតានតឹង (NBC News) |
នាថ្ងៃទី ២៤ ខែ មេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា ប្រទេសខ្លួននឹងដាក់ពង្រាយទាហានប្រដាប់អាវុធទៅកាន់ព្រំដែនភាគខាងត្បូង ក្រោយពីទាហានម៉ិកស៊ិកបាន សួរចម្លើយ និង"ភ្ជង់កាំភ្លើង"ទៅលើភាគីកងទ័ពអាមេរិកចំនួន ២ នាក់ ដែលកំពុងយានល្បាតនៅតាមព្រំដែនម៉ិកស៊ិក កាលពីថ្ងៃទី ១៣ ខែមេសាកន្លងទៅ។
តាមរយៈបណ្ដាញសង្គម Twitter លោក Donald Trump បានចាត់ទុកថា នាពេលថ្មីៗនេះ ទាហានម៉ិកស៊ិកបានភ្ជង់កាំភ្លើងទៅលើទាហានចំណុះកងកម្លាំងឆ្មាំការពារជាតិអាមេរិក ហើយហៅនេះគឺជា វិធីបញ្ឆោតខ្មាំងចំពោះពួក ជួញដូរគ្រឿងញៀននៅតាមខ្សែព្រំដែន។ តាមលោក Donald Trump ថា សកម្មភាពទាំងនេះ មិនគួរណាកើតឡើងសារជាថ្មីទៀតឡើយ ហើយទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនទាហានប្រដាប់អាវុធទៅកាន់ខ្សែព្រំដែនផងដែរ៕