សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងអំពាវនាវឲ្យស.ស.បកូរ៉េត្រឡប់មកតុចរចាវិញបន្ទាប់ពីការបាញ់សាកល្បងមីស៊ីល

Chia sẻ

(VOVWORLD) - បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu-duk បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េ លោក Sung Kim បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃការរក្សាសមត្ថ ភាពទប់ស្កាត់រួមគ្នាដ៏ខ្លាំងបំផុតដែលអាចធ្វើទៅបាននៅលើឧបទ្វីបកូរ៉េ; ហើយសង្កត់ ធ្ងន់ថា បណ្ដាសម្ព័ន្ធមិត្តមិនទាន់បិទទ្វារសម្រាប់ដំណោះស្រាយការទូតជាមួយស.ប.ប កូរ៉េនៅឡើយទេ ហើយក៏មិនមានចេតនាបង្កអរិភាពចំពោះប្រទេសនេះដែរ។ 

លោក Sung Kim បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហា កូរ៉េ កាលពីថ្ងៃទី១៨ ខែមេសា បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានឯកភាពគ្នាលើភាពចាំបាច់នៃការឆ្លើយតបយ៉ាងខ្លាំងចំពោះការបាញ់សាក ល្បងមីស៊ីលជាបន្តបន្ទាប់របស់ស.ប.បកូរ៉េនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែបើកចំហចំពោះលទ្ធភាពនៃការសន្ទនា ជាមួយស.ប.បកូរ៉េ។ លោក Sung Kim បានមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ១៨ ខែមេសា ពីរថ្ងៃបន្ទាប់ពីស.ប.បកូរ៉េធ្វើការបាញ់សាកល្បងមីស៊ីលថ្មី ដែលជាលើកទី ១៣ ក្នុងឆ្នាំនេះ។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu-duk បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េ លោក Sung Kim បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃការរក្សាសមត្ថ ភាពទប់ស្កាត់រួមគ្នាដ៏ខ្លាំងបំផុតដែលអាចធ្វើទៅបាននៅលើឧបទ្វីបកូរ៉េ; ហើយសង្កត់ ធ្ងន់ថា បណ្ដាសម្ព័ន្ធមិត្តមិនទាន់បិទទ្វារសម្រាប់ដំណោះស្រាយការទូតជាមួយស.ប.ប កូរ៉េនៅឡើយទេ ហើយក៏មិនមានចេតនាបង្កអរិភាពចំពោះប្រទេសនេះដែរ។ លោក Sung Kim ក៏បានបញ្ជាក់សារជាថ្មីនូវសេចក្តីថ្លែងការណ៍មុនរបស់ខ្លួនថា សហរដ្ឋ អាមេរិកត្រៀមខ្លួនជាស្រេចជួបជាមួយស.ប.បកូរ៉េនៅគ្រប់ទីកន្លែងដោយគ្មាន លក្ខខណ្ឌ៕

ប្រតិកម្មទៅវិញ