សហរដ្ឋអាមេរិកធ្វើតេស្តវ៉ាក់សាំងយ៉ាងហោចណាស់ ១៤ ប្រភេទ ដើម្បីប្រឆាំង​វីរុស SARS-CoV-2

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ វ៉ាក់សាំងទាំង ១៤ ប្រភេទនឹងត្រូវបានធ្វើតេស្តជាបន្តទៀត ហើយមន្រ្តីសុខាភិបាលអាមេរិករំពឹងថាវ៉ាក់សាំងប្រ មាណ ពី ៦ ទៅ ៨ ប្រភេទក្នុងចំណោមវ៉ាក់សាំងទាំងនេះ។
សហរដ្ឋអាមេរិកធ្វើតេស្តវ៉ាក់សាំងយ៉ាងហោចណាស់ ១៤ ប្រភេទ ដើម្បីប្រឆាំង​វីរុស SARS-CoV-2 - ảnh 1 គោលដៅចុងក្រោយគឺមាន វ៉ាក់សាំងចំនួន ពី ៣ ទៅ ៤ ប្រភេទ អាចឈានចូលការធ្វើតេស្តចុងក្រោយ មុនពេលដាក់ឲ្យប្រើប្រាស់នាដើមឆ្នាំ ២០២១ ខាងមុខ (រូបថត៖ NBC News/TTXVN)

មន្ត្រីសុខាភិបាលអាមេរិក បានឲ្យដឹងថា នាបច្ចុប្បន្ននេះ យ៉ាងហោចណាស់មានវ៉ាក់សាំងចំនួន ១៤ ប្រ ភេទ ដើម្បីប្រឆាំងវីរុស SARS-CoV-2 ដែលកំពុងត្រូវបានផ្សាំតាមកម្ម វិធី “Operation Warp Speed” របស់រដ្ឋអំណាចលោក ប្រធានាធិបតី Donald Trump សំដៅជំរុញដំណើរការ ប្រើប្រាស់វ៉ាក់សាំងចាប់ពីដើម ខែមករា ឆ្នាំ ២០២១។

ក្នុងរយៈពេល ពីរសប្តាហ៍ខាងមុខ វ៉ាក់សាំងទាំង ១៤ ប្រភេទនេះនឹងត្រូវបានធ្វើតេស្តជាបន្តទៀត ហើយ មន្រ្តីសុខាភិបាលអាមេរិក រំពឹងថា វ៉ាក់សាំងប្រមាណ ពី ៦ ទៅ ៨ ប្រភេទក្នុងចំណោមវ៉ាក់សាំងទាំងនេះ នឹងត្រូវបានជ្រើសរើស សម្រាប់ការធ្វើតេស្តគ្លីនិកបន្តបន្ទាប់។គោលដៅចុងក្រោយគឺមាន វ៉ាក់សាំងចំនួន ពី ៣ ទៅ ៤ ប្រភេទ អាចឈានចូលការធ្វើតេស្តចុងក្រោយ មុនពេលដាក់ឲ្យប្រើប្រាស់នាដើមឆ្នាំ ២០២១ ខាងមុខ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៣ ខែឧសភា រដ្ឋមន្ត្រីគណរដ្ឋមន្ត្រីអង់គ្លេស លោក បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ចក្រភពអង់គ្លេសនឹងធ្វើតេស្តកម្មវិធីតាមដានវីរុស SARS-CoV-2 នៅលើកោះ Isle of Wight នៅលំហសមុទ្រភាគខាងត្បូងប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ