លោកស្រី Katherine Tai |
នៅថ្ងៃទី ២៣ ខែកក្កដា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសការសម្រេច ជាផ្លូវការលើការស៊ើបអង្កេតមាត្រា ៣០១ ស្តីពីសកម្មភាពរូបិយប័ណ្ណរបស់ វៀតណាម ហើយទីភ្នាក់ងារនេះនឹងមិនចាត់វិធានការពន្ធគយណាមួយប្រឆាំងនឹងវៀតណាមនៅឡើយ។ សេចក្តីថ្លែងការណ៍របស់ USTR បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលសម្រេចបានរវាងក្រសួងរតនាគារ សហរដ្ឋ អាមេរិកនិងធនាគាររដ្ឋវៀតណាម បានផ្តល់មកនូវដំណោះស្រាយគួរជាទីពេញចិត្ត ចំពោះបញ្ហាដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ដូច្នេះហើយគ្មានសកម្មភាពពាណិជ្ជកម្មណាមួយនឹងត្រូវធ្វើឡើងនៅពេលនេះឡើយ។
លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិកបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យរូបិយប័ណ្ណហើយបានចាត់ទុកថា ជាគំរូដ៏សំខាន់សម្រាប់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ នាពេលខាងមុខ ដោយមានការសម្របសម្រួលពីក្រសួងរតនាគារ, USTR នឹងធ្វើការជាមួយវៀតណាមដើម្បីធានាការអនុវត្ត ហើយនឹងបន្តពិនិត្យមើលការអនុវត្តរូបិយវត្ថុរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត។
មុននោះ នៅដើមសប្តាហ៍នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកនិងធនាគាររដ្ឋវៀតណាមបានឈានដល់កិច្ចព្រមព្រៀងដើម្បីដោះស្រាយការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការអនុវត្តរូបិយវត្ថុរបស់វៀតណាម៕