សហរដ្ឋអាមេរិកគាំទ្រវៀតណាមមួយខ្លាំងក្លា វិបុលភាពនិងឯករាជ្យ

Chia sẻ

(VOVWORLD) - លោកបានអះអាងថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរគឺផ្អែកលើការគាំទ្ររបស់អាមេរិកចំពោះវៀតណាមមួយដ៏រឹងមាំ វិបុលភាព និងឯករាជ្យ ព្រមទាំងការប្តេជ្ញាចិត្តយូរអង្វែងរបស់ភាគីទាំងពីរក្នុងការដោះស្រាយកេរ្តិ៍ដំណែលសង្គ្រាម និងបញ្ហាមនុស្សធម៌។

សហរដ្ឋអាមេរិកគាំទ្រវៀតណាមមួយខ្លាំងក្លា វិបុលភាពនិងឯករាជ្យ - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken  (រូបថត៖ AP)

នាយប់ថ្ងៃទី ១ ខែកញ្ញា (ម៉ោងនៅទីក្រុងហាណូយ) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken ក្នុងនាមរដ្ឋាភិបាលនៃប្រទេសនេះ បានផ្ញើសារជូនពរដល់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២២)។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Blinken បានលើកឡើងត្រដែតពីសមិទ្ធិផលដែលអាមេរិកនិងវៀតណាមសម្រេចបាននាពេលកន្លងមក ក្នុងការជំរុញរាល់អាទិភាពរួមនៃសន្តិសុខ វិបុលភាពក្នុងតំបន់ និងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដោះស្រាយបញ្ហាប្រឈមសុខភាពសកល និងបង្កើនទំនាក់ទំនងជួយប្រាជ្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានអះអាងថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរគឺផ្អែកលើការគាំទ្ររបស់អាមេរិកចំពោះវៀតណាមមួយដ៏រឹងមាំ វិបុលភាព និងឯករាជ្យ ព្រមទាំងការប្តេជ្ញាចិត្តយូរអង្វែងរបស់ភាគីទាំងពីរក្នុងការដោះស្រាយកេរ្តិ៍ដំណែលសង្គ្រាម និងបញ្ហាមនុស្សធម៌។

ប្រមុខការទូតអាមេរិករូបនេះក៏បានសម្តែងនូវគោលបំណងចង់បន្តសហការជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីនាំមកនូវភាពរុងរឿង សន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ និងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

មុននោះ ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាអាមេរិក-វៀតណាមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី ៣០ សីហា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក Daniel Kritenbrink និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានពិភាក្សាអំពីបញ្ហាទាក់ទិននឹង ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ