លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើអត្ថន័យដ៏សំខាន់នៃការដែលលោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានាធិបតីលោក Joe Biden បានប្រកាសអំពីការលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជាទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវជំហរឥតងាករេរបស់វៀតណាមដោយចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ហើយស្វាគមន៍សហរដ្ឋអាមេរិកដែលគាំទ្រវៀតណាមខ្លាំងរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ចាំបាច់ត្រូវចាត់ទុកប្រការនេះជា “គ្រឿងម៉ាស៊ីនដ៏អមតៈ” នៃទំនាក់ទំនងទ្វេភាគី ព្រមទាំងស្នើឱ្យភាគីអាមេរិកទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀត ណាមនាពេលឆាប់ៗ ក៏ដូចជាលើកកម្ពស់កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីពាណិជ្ជកម្ម និងវិនិយោគ បន្តលើកទឹកចិត្តដល់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់អាមេរិកធ្វើអាជីវកម្មនៅវៀតណាម។
រីឯខ្លួនវិញ លោកប្រធានាធិបតី Joe Biden បានអះអាងសារជាថ្មីនូវការគាំទ្រ វៀតណាមដ៏ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព បន្តផ្លាស់ប្ដូរថ្មី ពង្រីកសមាហរណកម្មអន្តរជាតិ និងដើរតួនាទីកាន់តែសំខាន់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង តំបន់ ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ លោកប្រធានាធិបតី Joe Biden បានឯកភាពជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីទិសដៅ និងវិធានការអនុវត្តន៍ក្របខណ្ឌថ្មីនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងនោះមានវិស័យសុខាភិបាល សន្តិសុខសង្គម ថាមពលបៃតង បច្ចេកវិទ្យាខ្ពស់៕