សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យា

Chia sẻ
(VOVWORLD) - វៀតណាមមានឱកាសជាច្រើនក្នុងការដាក់ឲ្យដំណើរការ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកវិទ្យា - ảnh 1លោកឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញទទួលជួបលោកសាស្ត្រាចារ្យ Thomas J. Vallely ទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យ Harvard Kennedy សហរដ្ឋអាមេរិក (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៥ មីនា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញទទួលជួបលោកសាស្ត្រាចារ្យ Thomas J. Vallely ទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យ Harvard Kennedy សហរដ្ឋអាមេរិក។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានអះអាងថា ក្រសួងនគរបាលវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ និងកម្មវិធីផ្លាស់ប្តូរវិជ្ជាជីវៈជាមួយវិទ្យាស្ថាន និងមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Harvard ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងក្រសួងនគរបាលវៀតណាម តែងតែចាប់អារម្មណ៍លើសកម្មភាពសហប្រតិបត្តិការជាមួយបណ្តាប្រទេសអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យា ក្នុងនោះសហរដ្ឋអាមេរិកជាដៃគូសំខាន់។ កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាល ជាមួយ អាជីវកម្មស្ដីពីបច្ចេកវិទ្យាព័ត៌មានរបស់សហរដ្ឋអាមេរិកអាចនាំមកនូវផលប្រយោជន៍គួរឲ្យកត់សម្គាល់ក្នុងការលើកកម្ពស់សមត្ថភាពទប់ស្កាត់ ប្រយុទ្ធប្រឆាំងការគំរាមកំហែងនៅលំហអ៊ីនធឺណិត អភិវឌ្ឍន៍វិធានការសន្តិសុខអ៊ីនធឺណិត និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងបទល្មើសនៅវៀតណាម។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Thomas J. Vallely បានសង្កត់ធ្ងន់ថា វៀតណាមមានឱកាសជាច្រើនក្នុងការដាក់ឲ្យដំណើរការ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ លោកមានគោលបំណងថាវៀតណាម និងសហរដ្ឋអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសអ៊ីនធឺណិតផងដែរ៕

ប្រតិកម្មទៅវិញ