សហរដ្ឋអាមេរិកកំពុងពិចារណាលើការបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាននៅក្នុងប្រទេសផ្សេងៗ បន្ទាប់ពីការដកទ័ព

Chia sẻ
(VOVWORLD) - លោក Milley បានឲ្យដឹងថា សូម្បីតែយោធាអាមេរិកបានដកចេញវិញក៏ដោយ ប្រធានាធិប តី លោក Biden បានសន្យាថា នឹងមិនអនុញ្ញាត ឱ្យក្រុមភេរវករគំរាមកំហែងដល់សហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថានឡើយ។ 
សហរដ្ឋអាមេរិកកំពុងពិចារណាលើការបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាននៅក្នុងប្រទេសផ្សេងៗ បន្ទាប់ពីការដកទ័ព - ảnh 1ទាហានអាមេរិកនៅមូលដ្ឋានយោធានៅម៉ាជេ ប្រទេសអាហ្វហ្គានីស្ថានថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១០  (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ៦ ឧសភា ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Mark Milley បានឲ្យដឹងថា យោធាអាមេរិកកំពុងពិចារណាលើការបន្តបណ្តុះបណ្តាលកម្លាំងអាហ្វហ្គានីស្ថាន ពីប្រទេសផ្សេងៗ បន្ទាប់ពីអាមេរិកបានដកទ័ពទាំងស្រុងចេញពីអាហ្វ ហ្គានីស្ថាន។

លោក Milley បានផ្លាស់ប្តូរយោបល់ជាមួយរដ្ឋមន្រ្តីការពារជាតិ Lloyd Austin អំពីបញ្ហាដែលលើកឡើងខាងលើ នៅក្នុងសន្និសីទសារព័ត៌ មានរួមគ្នាលើកដំបូង ចាប់តាំងពីលោក Austin ចូលកាន់តំណែងនៅខែមករាឆ្នាំ ២០២១។ តាមសំណើររបស់លោកប្រធានាធិបតី Biden យោធាអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលដកខ្លួនចេញទាំងស្រុងពី អាហ្វហ្គានីស្ថាន នៅថ្ងៃទី ១១ ខែកញ្ញា ដែលជាពេលវេលាគូសសញ្ញារយៈពេល ២០ ឆ្នាំនៃការវាយប្រហារភេរវកម្ម ដែលបង្កាត់ភ្លើងបង្កឱ្យមានសង្គ្រាមនៅក្នុងប្រទេសនេះ។

លោក Milley បានឲ្យដឹងថា សូម្បីតែយោធាអាមេរិកបានដកចេញវិញក៏ដោយ ប្រធានាធិប តី លោក Biden បានសន្យាថា នឹងមិនអនុញ្ញាតឱ្យក្រុមភេរវករគំរាមកំហែងដល់សហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថានឡើយ។ យ៉ាងណាមិញ នៅមានសំណួរចោតឡើងជាច្រើនដែលថា តើអាមេរិកនឹងអាចផ្តល់ការគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថានយ៉ាងម៉េច បន្ទាប់ពីការដកទ័ពចេញ៕

ប្រតិកម្មទៅវិញ