សហរដ្ឋអាមេរិក ម៉ុងហ្គោលី និងកូរ៉េខាងត្បូងជួបប្រជុំត្រីភាគីអំពីបញ្ហាស.ប.បកូរ៉េ

Chia sẻ

(VOVWORLD) - ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២ ខែមិថុនា បានឲ្យដឹងថា អ្នកការទូត ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ម៉ុងហ្គោលី និងកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំត្រីភាគី ជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសមត្ថ ភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ស.ប.បកូរ៉េ។ 

សហរដ្ឋអាមេរិក ម៉ុងហ្គោលី និងកូរ៉េខាងត្បូងជួបប្រជុំត្រីភាគីអំពីបញ្ហាស.ប.បកូរ៉េ - ảnh 1អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ម៉ុងហ្គោលី និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី នៅថ្ងៃទី ៣០ ឧសភា។ (រូបថត៖ Yonhap)
នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅ ថ្ងៃទី ៣០ ខែឧសភានៅរដ្ឋធានី Ulan Bator របស់ម៉ុងហ្គោលី អ្នកការទូតបានឯកភាព ថា ចាំបាច់ត្រូវបន្តការសន្ទនាជាមួយស.ប.បកូរ៉េ។ ឧបការីរងរដ្ឋមន្រ្តីការបរទេសសហ រដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Mark Lambert រួមជា មួយនឹងសមភាគីម៉ុងហ្គោលីលោក Byambasurưen Guntevsuren និងភាគីកូរ៉េខាងត្បូង លោក Choi Yong Jun បានសម្តែងការត្រៀមខ្លួនជាស្រេចរៀបចំកិច្ចប្រជុំត្រីភាគីជា ប្រចាំដោយប្ដូរវេននៅប្រទេសនីមួយៗ។ ក្នុងជំនួបនោះ ប្រទេសទាំងបីក៏បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះនៅអ៊ុយក្រែន ព្រមទាំងពិភាក្សាអំពីបញ្ហាធំៗជាច្រើនក្នុងតំបន់ និងពិភពលោក រួមទាំងកិច្ចខិតខំ ប្រឹងប្រែងរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏សេរីនិងបើកចំហផងដែរ៕

ប្រតិកម្មទៅវិញ