អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus (រូបថត៖ aa.com) |
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានឲ្យដឹងថា ប្រទេសចិនបានបោះជំហាន ដើម្បីធ្វើឱ្យរិចរឹលដល់សិទ្ធិស្វ័យភាព ដែលទីក្រុងប៉េកាំងផ្ទាល់ខ្លួន ធ្លាប់បានសន្យាជាមួយអង់គ្លេស និងប្រជាជន ហុងកុង យោងតាមសេចក្តីថ្លែងការណ៍រួមចិន - អង់គ្លេស ដែលធ្លាប់បានចុះហត្ថលេខា ជាមួយអង្គការសហប្រជាជាតិ។
ហេតុដូច្នេះប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនឹងប្រព្រឹត្តជាមួយហុងកុង ដូចជាប្រទេសមួយ ប្រព័ន្ធមួយហើយនឹងអនុវត្តការដាក់ទណ្ឌកម្មទៅលើបុគ្គលណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពរបស់ប្រជាជនហុងកុងផងដែរ៕