សហរដ្ឋអាមេរិក៖ ទាហានជិត ១០០០ នាក់ទទួលបញ្ជាឱ្យដកខ្លួនចេញពីទីក្រុងវ៉ាស៊ីនតោន

Chia sẻ
(VOVWORLD) - មន្ទីរបញ្ចកោណត្រូវគ្រោងនឹងដកកងទ័ពចំនួន ៩០០ នាក់ដែលនៅសេសសល់ចេញពីទីក្រុងវ៉ាស៊ីនតោន។ ចំនួនកងទ័ពទាំងនេះដែលមានភារកិច្ចដំបូងក្នុងការទប់ស្កាត់កុបកម្មដ៏ហឹង្សារនៅរដ្ឋធានីរបស់អាមេរិក ហើយនឹងត្រូវដកចូលមូលដ្ឋានយោធាវិញ។

យោងតាមប្រភពមិនបញ្ចេញឈ្មោះ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper បានសម្រេចចិត្តដកកងទ័ពចេញពីទីក្រុងវ៉ាស៊ីនតោន ហើយចំនួនទាហាននៅសេសសលល់នឹងវិលត្រឡប់ទៅកាន់មូលដ្ឋានយោធានៅរដ្ឋ North Carolina ខាងជើងនិងញូវយ៉កផងដែរ។

ក្នុងអំឡុងពេលនៅវ៉ាស៊ីនតោន ទាហាន ទាំងនេះមិនទាន់បានដាក់ពង្រាយនៅឡើយទេ ប៉ុន្តែពួកគេគ្រាន់តែស្ថិតនៅក្នុងស្ថានភាពត្រៀមខ្លួនដើម្បីទទួលភារកិច្ចនៅពេលចាំបាច់ប៉ុណ្ណោះ។ ក្រសួងការពារជាតិអាមេរិកកាលថ្ងៃទី ៤ ខែមិថុនាក៏បានបញ្ជាឱ្យទាហានចំនួន ៧០០ នាក់ដកខ្លួនទៅកាន់មូលដ្ឋានយោធា Forth Bragg នៅរដ្ឋ North Carolina ផងដែរ៕

ប្រតិកម្មទៅវិញ