ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុនក្នុងជំនួបកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយនាខែកុម្ភៈឆ្នាំ ២០១៩ ( រូបថតឯកសារ៖ AFP) |
ឆ្លើយបទសម្ភាសន៍ទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានឲ្យដឹងថា “ រដ្ឋបាលនាបច្ចុប្បន្នរបស់លោកប្រធានា ធិបតីអាមេរិក ដូណាល់ត្រាំ បាន« ដើរ ហួសឆ្ងាយហើយ» បើប្រៀបធៀបនឹងរដ្ឋអំណាងដទៃទៀតនៅសហរដ្ឋអាមេរិក ក្នុងការចាត់វិធានការខ្លាំងក្លា ដើម្បី ឱ្យ ស.ប.ប កូរ៉េ បានដឹងថាពួកគេនឹងត្រូវចរចារឡើងវិញផងដែរ»។ នាថ្ងៃដដែលនេះ ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួកលបន្ទុកគោលនយោបាយការពារមីស៊ីលនិង នុយក្លេអ៊ែរ លោក Rob Soofer បានឲ្យដឹងថា ស.ប.ប កូរ៉េ កំពុងបន្តកសាងសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងនោះមានប្រភេទមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹកផងដែរ៕