អ្នកនាំពាក្យសេតវិមាន លោក John Kirby។ ប្រភព៖ AFP/TTXVN |
លោក John Kirby បានបញ្ជាក់ថា អាមេរិកតែងតែមានបំណងចង់ឱ្យភាគីទាំងអស់អាចសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងនេះ ប៉ុន្តែបានចាត់ទុកថា ប្រការនេះគឺមិនអាចទៅរួចទេក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ។ ប្រធានាធិបតីអាមេរិក លោក Joe Biden នៅតែប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួន ក្នុងការធានាថា អ៊ីរ៉ង់នឹងកាត់បន្ថយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ហើយវិធានការការទូតនៅតែមានប្រសិទ្ធភាពបំផុតក្នុងការអនុវត្តគោលដៅនេះ។
កាលពីដើមខែតុលានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានអះអាងថា នៅមានកន្លែងនិងឱកាសមួយចំនួនដើម្បីស្តារឡើងវិញការអនុវត្តកិច្ចព្រមព្រៀងនេះ។ កាលពីខែសីហា សហភាពអឺរ៉ុប (EU) បានចេញសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងនេះ ប៉ុន្តែនៅមានចំណុចសំខាន់ៗដែលមិនត្រូវបានយល់ព្រមរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន៕