ជនដៃដល់ Ator (រូបថត៖ vov.vn) |
យោងតាមព័ត៌មាននាពេលថ្មីៗនេះ បានឲ្យដឹថា ការវាយប្រហារបានបណ្តាល ឱ្យមនុស្ស ៧ នាក់ បានស្លាប់និង ២២ នាក់ទៀតរងរបួស។ យោងតាមក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹង ថាលោក Ator គឺជាប្រជាជនរស់នៅក្នុងទីក្រុង Odessa ហើយនាពេលបច្ចុប្បន្នមិនអាចកំណត់ពីមូលហេតុនៃការវាយប្រហាររបស់ឧក្រិដ្ឋជននេះបានទេ។ ឯកសារផ្ទាល់ខ្លួនរបស់លោក Ator នៅក្នុងតុលាការ បានបង្ហាញថាលោកធ្លាប់ត្រូវបានចាប់ខ្លួននាឆ្នាំ ២០០១ ពីបទល្មើសមួយ ប៉ុន្តែវាមិនបានរារាំងលោក Ator ពីការទិញកាំភ្លើងស្របច្បាប់នៅរដ្ឋ Texas នោះទេ។ ក្រុមអ្នកស៊ើបអង្កេតក៏មិនអាចកំណត់ប្រភពដើមនៃអាវុធដែលលោក Ator ប្រើប្រាស់ក្នុងការបាញ់ប្រហារនេះផងដែរ៕