សហភាពអឺរ៉ុប-អ៊ុយក្រែន បើកកិច្ចប្រជុំកំពូលលើកដំបូង ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៣ ខែកុម្ភៈ កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អ៊ុយក្រែន បានប្រព្រឹត្តទៅនៅ ទីក្រុង គៀវ ប្រទេសអ៊ុយក្រែន។ ព្រឹត្តិការណ៍នេះកំពុងទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីសាធារណ ជន នៅពេលត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកនៃដំបូលរួមអឺរ៉ុប។

សហភាពអឺរ៉ុប-អ៊ុយក្រែន បើកកិច្ចប្រជុំកំពូលលើកដំបូង ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង - ảnh 1រូបថត៖ Europa

កិច្ចប្រជុំផ្តោតសំខាន់លើដំណើរការចរចាអំពីការចូលជាសមាជិកសហភាពអឺរ៉ុប ក្រោយពីអ៊ុយក្រែនបានអនុវត្តន៍អនុសាសន៍ទាំងអស់របស់គណៈកម្មាធិការអឺរ៉ុប (EC)។ ទន្ទឹមនឹងនោះ ស្ថានភាពសន្តិសុខ ការអនុវត្តរូបមន្តសន្តិភាព របស់ប្រធានា ធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងបញ្ហាកសាងប្រទេសឡើងវិញក្រោយ ជម្លោះ ក៏នឹងត្រូវបានយកមកពិចារណាផងដែរ។ បញ្ចប់កិច្ចប្រជុំ សហភាពអឺរ៉ុប និង អ៊ុយក្រែន គ្រោងនឹងចុះហត្ថលេខាលើឯកសារមួយចំនួន ហើយចេញសេចក្តី ថ្លែងការណ៍រួម។

នេះគឺជាកិច្ចប្រជុំកំពូល EU-អ៊ុយក្រែន លើកដំបូងដែលបានរៀបចំឡើងតាំងពី ខែកុម្ភៈ ឆ្នាំ២០២២ ហើយត្រូវបានចាត់ទុកថា គឺសំដៅផ្ញើសារដ៏ខ្លាំងក្លាទៅកាន់រុស្ស៊ី ខណៈដែលជម្លោះនៅអ៊ុយក្រែនជិតឈានចូលឆ្នាំទីពីរ៕

ប្រតិកម្មទៅវិញ