សហភាពអឺរ៉ុបមិនមានសេចក្តីថ្លែងការណ៍រួមនៅឯកិច្ចប្រជុំកំពូលចង្អៀត

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៤ ខែមិថុនា កិច្ចប្រជុំសហភាពអឺរ៉ុបចង្អៀតរបស់សហភាពអឺរ៉ុប (EU) នៅព្រុចសែល (បែលហ្ស៊ិក) បានបរាជ័យក្នុងការអនុម័តលើ សេចក្តីថ្លែងការណ៍ រួមស្តីពីបញ្ហាជនអន្តោប្រវេសន៍ក្នុងបរិបទដែលមានការជំទាស់នៅ សេសសល់ជាច្រើនប៉ុន្តែថ្នាក់ដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុបចំនួន ១៦ បានសម្តែងនូវ ការពេញចិត្តចំពោះការពិភាក្សារគ្នាវាងភាគីនានា។
សហភាពអឺរ៉ុបមិនមានសេចក្តីថ្លែងការណ៍រួមនៅឯកិច្ចប្រជុំកំពូលចង្អៀត - ảnh 1 សហភាពអឺរ៉ុបមិនមានសេចក្តីថ្លែងការណ៍រួមនៅឯកិច្ចប្រជុំកំពូលចង្អៀត

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានប្រកាសថាប្រទេសចំនួន ១៦មិនបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនោះឡើយក្នុងអំឡុងពេលនោះនាយករដ្ឋ មន្ត្រីអ៊ីតាលីលោក Giuseppe Conte បានឲ្យដឹងថាលោកពិតជា ពេញចិត្តនឹងកិច្ចប្រជុំក្រៅផ្លូវការនេះ។ រីឯប្រធានាធិបតីបារាំងលោក Emmnanuel Macron បានស្វាគមន៍និងចាត់ទុកថានេះគឺជាកិច្ចប្រជុំដ៏មានប្រយោជន៍ដែល អនុញ្ញាតឱ្យភាគីនានាពិចារណានិងបដិសេធដំណោះស្រាយមិនសមស្របតាមតម្លៃរបស់អឺរ៉ុប។ ទន្ទឹមនឹងនេះដែរ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងថាអាល្លឺម៉ង់មានគោលបំណងចង់ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងទ្វេភាគីបន្ថែមទៀតជាមួយប្រទេសកំណើតរបស់ជនអន្តោប្រវេសន៍ផងដែរ៕

ប្រតិកម្មទៅវិញ