សហភាពអឺរ៉ុបមិនទាន់ឯកភាពគ្នាលើជំហររបស់ខ្លួនចំពោះរុស្ស៊ីនៅមុនកិច្ចប្រជុំកំពូលនោះទេ

Chia sẻ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គ រដ្ឋទូតអ៊ីតាលីបានស្នើឲ្យផ្លាស់ប្តូរខ្លឹមសារនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំកំពូល ដែលក្នុងនោះស្នើឲ្យនិយាយអំពីកិច្ចចរចាសន្តិភាព ហើយចាត់ទុក ការ ឈប់បាញ់ជាគោលដៅមួយក្នុងចំណោមគោលដៅចម្បងរបស់សហភាពអឺរ៉ុប។ 

សហភាពអឺរ៉ុបមិនទាន់ឯកភាពគ្នាលើជំហររបស់ខ្លួនចំពោះរុស្ស៊ីនៅមុនកិច្ចប្រជុំកំពូលនោះទេ - ảnh 1ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen។ (រូបថត៖ Xinhua/TTXVN)
ប្រទេសអ៊ីតាលី និងហុងគ្រីបានស្នើឲ្យសហភាពអឺរ៉ុប (EU) អំពាវនាវជា សាធារណៈឲ្យមានការឈប់បាញ់នៅអ៊ុយក្រែន ហើយធ្វើកិច្ចចរចាសន្តិភាពជាមួយ រុស្ស៊ី ខណៈដែលសមាជិកជាច្រើនផ្សេងទៀតបានប្រកាន់ជំហររឹងរូសជាមួយទីក្រុង ម៉ូស្គូនៅមុនកិច្ចប្រជុំកំពូល EU ចាប់ពីថ្ងៃទី៣០ដល់ទី៣១ ខែឧសភា។
នៅក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូត អ៊ីតាលីបានស្នើឲ្យផ្លាស់ប្តូរខ្លឹមសារនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំកំពូល ដែលក្នុងនោះស្នើឲ្យនិយាយអំពីកិច្ចចរចាសន្តិភាព ហើយចាត់ទុក ការឈប់បាញ់ជាគោលដៅមួយក្នុងចំណោមគោលដៅចម្បងរបស់សហភាពអឺរ៉ុប។ សំណើនេះបានទទួលការគាំទ្រពីប្រទេសហុងគ្រី និងស៊ីប ជាប្រទេសដែលមិនយល់ស្របនឹងកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី។
ក្នុងពេលជាមួយគ្នានោះ នៅក្នុងសុន្ទរកថានៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos (ប្រទេសស្វីស) ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានបង្ហាញពីជំហរតឹងរ៉ឹងចំពោះរុស្ស៊ី ហើយមិននិយាយអំពី កិច្ចចរចាសន្តិភាពនោះទេ៕

ប្រតិកម្មទៅវិញ