សហភាពអឺរ៉ុបពិចារណា ផ្អាកការចរចាដើម្បីស្តារឡើង​វិញ​កិច្ចព្រមព្រៀង JCPOA

Chia sẻ
(VOVWORLD) - សហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១១ ខែមីនាបានប្រកាស បើកចំហលទ្ធភាពនៃការផ្អាកការចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ - JCPOA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន (អូទ្រីស)។ 
សហភាពអឺរ៉ុបពិចារណា ផ្អាកការចរចាដើម្បីស្តារឡើង​វិញ​កិច្ចព្រមព្រៀង JCPOA - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចចរចាស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN)

នៅក្នុងសារមួយនៅលើបណ្តាញសង្គម Twitter តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់ EU លោក Josep Borrell បានឲ្យដឹងថា ការផ្អាកការចរចា JCPOA គឺចាំបាច់ណាស់ ដោយសារតែកំពុងលេខចេញនៃកត្តាខាងក្រៅជាច្រើន។

សេចក្តីប្រកាសរបស់សហភាពអឺរ៉ុបត្រូវបាននាំចេញនាប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានស្នើឱ្យសហរដ្ឋអាមេរិកធានាថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីពាក់ព័ន្ធនឹងយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងមិនធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងរុស្ស៊ី និងអ៊ីរ៉ង់ឡើយ។

ជាការឆ្លើយតបទៅនឹងចំណាត់ការរបស់ EU ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១១ ខែមីនា បានចាត់ទុកថា ការផ្អាកការចរចាជាមួយមហាអំណាចពិភពលោកស្តីពីការស្ដារឡើងវិញកិច្ចព្រមព្រៀង JCPOA អាចបង្កើតកម្លាំងចលករដើម្បីដោះស្រាយបញ្ហាលេចធ្លោដែលនៅសេសសល់។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា មិនមានកត្តាពីខាងក្រៅណាមួយ ដែលប៉ះពាល់ដល់ឆន្ទៈរួមរបស់ភាគីទាំងអស់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងសមូហភាពនោះទេ៕

ប្រតិកម្មទៅវិញ