សហភាពអឺរ៉ុបបានលើកឡើងអំពីផែនការរបស់អ៊ីស្រាអែលក្នុងការពង្រីកទីលំនៅដ្ឋានចំណាកស្រុកសម្រាប់តំបន់ West Bank

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែវិច្ឆិកា សហភាពអ៊ឺរ៉ុប (EU) បានរិះគន់អ៊ីស្រាអែលចំពោះការអនុម័តផែនការសាងសង់ផ្ទះថ្មីជាង ២,០០០ ខ្នងនៅលើទីលំនៅដ្ឋានចំណាកស្រុកនៅតំបន់ West Bank ។
សហភាពអឺរ៉ុបបានលើកឡើងអំពីផែនការរបស់អ៊ីស្រាអែលក្នុងការពង្រីកទីលំនៅដ្ឋានចំណាកស្រុកសម្រាប់តំបន់ West Bank - ảnh 1 ទីលំនៅដ្ឋានចំណាកស្រុកនៅតំបន់ West Bank (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីជូនដំណឹងមួយនាពេលថ្មីៗនេះ សហភាពអឺរ៉ុបបានអះអាងជាថ្មីម្តងទៀតនូវគោលជំហរជាយូរអង្វែងរបស់ខ្លួនថា រាល់ការតាំងទីលំនៅលើទឹកដីរបស់អ៊ីស្រាអែលគ្របគ្រង់គឺខុសច្បាប់និងធ្វើឱ្យចុះខ្សោយនូវដំណោះស្រាយរដ្ឋទាំង ២ ក៏ដូចជាយថាទស្សន៍នៃខឿនសន្តិភាពនៅតំបន់នោះជាយូរអង្វែងផងដែរ។ សេចក្តី ជូនដំណឹងនេះបានធ្វើឡើង បន្ទាប់ពីអង្គការឃ្លាំមើលប្រឆាំងនឹងការតាំងទីលំនៅចំណាក់ស្រុករបស់អ៊ីស្រាអែល Peace Now បានឲ្យដឹងថា អាជ្ញាធរអ៊ីស្រាអែលបានអនុម័តលើដំណាក់កាលផែនការជាច្រើនសម្រាប់ការសាងសង់ផ្ទះថ្មីចំនួន ២.៣៤២ ខ្នងនៅតំបន់ WestBank។ លើសពីនេះទៀតយោងទៅតាមអង្គការនេះបានឲ្យដឹងទៀតថា នៅឆ្នាំនេះអ៊ីស្រាអែលបានលើកកម្ពស់ផែនការសាងសង់ផ្ទះជាង ៨.៣០០ ខ្នងទៀត ដែលកើនឡើង ៥០ % បើប្រៀបធៀបនឹងឆ្នាំ ២០១៨ផងដែរ៕

ប្រតិកម្មទៅវិញ