សហភាពអឺរ៉ុបប្តេជ្ញាប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម

Chia sẻ
(VOVWORLD) - EU នឹងរួមជាមួយដៃគូដឹកនាំ GCTF ជំរុញវិស័យប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ និងពង្រឹងទំនុកចិត្តលើពហុភាគីនិយម។ EU ក៏ផ្តោតលើការធានាសិទ្ធិមនុស្ស គោរពនីតិរដ្ឋ និងសមភាពយេនឌ័រ។

កាលពីថ្ងៃទី ២១ កញ្ញា សហភាពអឺរ៉ុប (EU) បានកាន់តំណែងជាសហប្រធាននៃវេទិកាប្រយុទ្ធប្រឆាំងភេរវកម្មសកល (GCTF) ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell បានទទួលតំណែងនេះជាផ្លូវការពីកាណាដានៅក្នុងសន្និសីទរដ្ឋមន្ត្រី GCTF ដែលធ្វើឡើងនៅខាងក្រៅសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។

ក្នុងតួនាទីនេះ EU នឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហប្រធាន GCTF ម៉ារ៉ុក ដល់ខែមិនា ឆ្នាំ ២០២៣ ហើយបន្ទាប់មកគឺជាមួយអេហ្ស៊ីប។ EU នឹងរួមជាមួយដៃគូដឹកនាំ GCTF ជំរុញវិស័យប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ និងពង្រឹងទំនុកចិត្តលើពហុភាគីនិយម។ EU ក៏ផ្តោតលើការធានាសិទ្ធិមនុស្ស គោរពនីតិរដ្ឋ និងសមភាពយេនឌ័រ ពង្រីកឥទ្ធិពលរបស់ GCTF នៅលើពិភពលោកទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ