សហភាពអឺរ៉ុបបែកបាក់គ្នាលើបញ្ហាផ្លាស់ប្តូរសន្ធិសញ្ញារបស់ប្លុក

Chia sẻ
(VOVWORLD) - របាយការណ៍មួយនៅពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ពលរដ្ឋសហភាពអឺរ៉ុបមានបំណងចង់ឲ្យប្លុកនេះមានយុត្តិធម៌ សាមគ្គីភាពច្រើនជាងមុន ហើយដើរត្រួសត្រាយក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ទោះបីជាការសម្រេចចិត្តនោះ លុបបំបាត់គោលការណ៍ឯកឆ័ន្ទជាដាច់ខាតលើបញ្ហាមួយចំនួនក៏ដោយ។ 
សហភាពអឺរ៉ុបបែកបាក់គ្នាលើបញ្ហាផ្លាស់ប្តូរសន្ធិសញ្ញារបស់ប្លុក - ảnh 1ទីស្នាក់ការសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ (រូបថត៖ AFP/VNA)

របាយការណ៍មួយនៅពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ពលរដ្ឋសហភាពអឺរ៉ុបមានបំណងចង់ឲ្យប្លុកនេះមានយុត្តិធម៌ សាមគ្គីភាពច្រើនជាងមុន ហើយដើរត្រួសត្រាយក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ទោះបីជាការសម្រេចចិត្តនោះ លុបបំបាត់គោលការណ៍ឯកឆ័ន្ទជាដាច់ខាតលើបញ្ហាមួយចំនួនក៏ដោយ។ របាយការណ៍ខាងលើ គឺជាលទ្ធផលនៃការពិគ្រោះយោបល់ក្នុងអំឡុងពេលមួយឆ្នាំ ជាមួយពលរដ្ឋសហភាពអឺរ៉ុបរាប់រយនាក់ ក្នុងក្របខ័ណ្ឌនៃ "សន្និសីទអនាគតនៃទ្វីបអឺរ៉ុប" សំដៅស្នើឡើងគំនិតមួយចំនួនដើម្បីជួយប្លុកនេះ អាចបំពេញកាន់តែប្រសើរឡើង នូវការរំពឹងទុករបស់ប្រជាជន។ អនុសាសន៍ផ្តោតលើបញ្ហាចំនួន ៩ រួមមានការប្រែប្រួលអាកាសធាតុ និងបរិស្ថាន សេដ្ឋកិច្ច ការធ្វើចំណាកស្រុក ការផ្លាស់ប្តូរឌីជីថល ប្រជាធិបតេយ្យ ការអប់រំ តម្លៃ និងនីតិរដ្ឋ សុខាភិបាល និងឋានៈរបស់សហភាពអឺរ៉ុបលើពិភពលោក។

គួរកត់សម្គាល់ថា មានអនុសាសន៍ខ្លះទៀតដែលអំពាវនាវឲ្យ EU លុបបំបាត់គោលការណ៍ឯកឆ័ន្ទជាដាច់ខាត ក្នុងការសម្រេចចិត្តរបស់ EU លើគោលនយោបាយកិច្ចការបរទេស និងសន្តិសុខ ពន្ធដារ ហិរញ្ញវត្ថុ វស័យយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងមួយចំនួន និងសន្តិសុខសង្គម ជាដើម។ គោលការណ៍នេះត្រូវបានគេរិះគន់ជាញឹកញាប់ថា បណ្ដាលឲ្យយឺតយ៉ាវ ឬរហូតដល់រារាំងដល់ការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ