គោលបំណងសំខាន់នៃការចរចារវាងសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសនៅពេលនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយគ្មានពន្ធនិងគ្មានកូតានោះទេ។
ក្រុមចរចានានា ត្រូវតែសម្រេចបាននូវការព្រមព្រៀងគ្នានៅខែកញ្ញាខាងមុខនេះដើម្បីទុកឲ្យបានទាន់ពេលវេលា សម្រាប់ការរៀបចំនីតិវិធីជាតិ សំដៅផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងនាពេលអនាគត ដែលនឹងត្រូវអនុវត្តមុនពេលចុងបញ្ចប់នៃដំណាក់កាលអន្តរកាលនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ។
សហភាពអឺរ៉ុបមានបំណងចង់អោយចក្រភពអង់គ្លេស រក្សាការរតភ្ជាប់ឲ្យបានច្រើនបំផុត ដែលអាចធ្វើទៅបាន ស្របតាមស្តង់ដាររបស់ខ្លួន ទាំងវិស័យពន្ធគយ ក៏ដូចជាបញ្ហាសង្គម បរិស្ថាន ឬក៏ជំនួយឧបត្ថម្ភរបស់រដ្ឋផងដែរ៕