សហភាពអឺរ៉ុបដាក់បញ្ជូលប្រជុំកោះ Cayman និង Panama ទៅក្នុង​បញ្ជីខ្មៅ​ស្ដីពីអំពីការរត់ពន្ធ

Chia sẻ
(VOVWORLD) -  បណ្ដារដ្ឋមន្រ្តីហិរញ្ញវត្ថុសហភាពអឺរ៉ុប (EU) នាថ្ងៃទី ១៨ ខែកុម្ភៈបានប្រកាសដាក់បញ្ជូល Panama ប្រជុំកោះ Seychelles ប្រជុំកោះ Cayman និង Palau ទៅក្នុងបញ្ជីខ្មៅស្ដីពីអំពីការរត់ពន្ធ។

ឯកសាររបស់ EU បានបង្ហាញថាប្រជុំកោះ Seychelles នៅអាហ្វ្រិកខាងកើតត្រូវដាក់បញ្ជូលក្នុងបញ្ជីខ្មៅ ព្រោះថា "មានយន្តការពន្ធអនុគ្រោះ ដែលធ្វើឱ្យមានការខូចខាត" ខណៈពេលដែល Panama មិនបាន ផ្លាស់ប្តូរព័ត៌មានពន្ធ។ កោះ Palau នៅមហាសមុទ្រប៉ាស៊ីហ្វិកត្រូវបានដាក់បញ្ជូលក្នុងបញ្ជីនេះ ដោយសារមូលហេតុស្រដៀងគ្នា។

សហភាពអឺរ៉ុបដាក់បញ្ជូលប្រជុំកោះ Cayman និង Panama ទៅក្នុង​បញ្ជីខ្មៅ​ស្ដីពីអំពីការរត់ពន្ធ - ảnh 1 (ប្រភព៖ rte.ie)

ប្រជុំកោះ Cayman ដែល ស្ថិតក្នុងតំបន់ British Overseas Territory នៅ Caribe ត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីនេះ ព្រោះថាមូលនិធិវិនិយោគនៅទីនេះមិនបានឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចជាក់ស្តែងឡើយ។

សូមបញ្ជាក់ដែរថា បញ្ជីខ្មៅស្តីពីការរត់ពន្ធត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៧ បន្ទាប់ពីមានសកម្មភាពរត់ពន្ធយ៉ាង ទូលំទូលាយ និងយន្តការគេចពន្ធនានា។ នាបច្ចុប្បន្ន បញ្ជីឈ្មោះនេះមាន ១៨ អង្គភាព៕

ប្រតិកម្មទៅវិញ