សហភាពអឺរ៉ុបគាំទ្របេក្ខជននីហ្សេរីយ៉ាឱ្យក្លាយជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា សហភាពអឺរ៉ុប (EU) បានឲ្យដឹងថាអ្នកតំណាងភាគច្រើននៃប្រទេសជាសមាជិកប្លុកនេះ បានឯកភាពគាំទ្រលោកស្រី Ngozi Okonjo – Iweala អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ាដើម្បីក្លាយជាអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO) ។
សហភាពអឺរ៉ុបគាំទ្របេក្ខជននីហ្សេរីយ៉ាឱ្យក្លាយជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) - ảnh 1 លោកស្រី Ngozi Okonjo – Iweala អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ា

ដំណើរការពិគ្រោះយោបល់របស់អង្គការ WTO ដើម្បីជ្រើសរើសអគ្គនាយកដើម្បីជំនួសលោក Roberto Azevedo (ជនជាតិប្រេស៊ីល) នឹងបញ្ចប់អាណត្តិនៅថ្ងៃទី ២៧ ខែតុលា។ ថ្នាក់ដឹកនាំថ្មីគ្រោងនឹងប្រកាសនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ រហូតមកដល់ពេលនេះ នៅសល់តែបេក្ខនារីចំនួន ២ រូបទៀតដែលកំពុងឈរឈ្មោះសម្រាប់តំណែងនេះគឺលោកស្រី Okonjo-Iweala - អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ា និងលោកស្រី Yoo Myung-hee - រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង។

យោងតាមប្រភពព័ត៌មានពីសហភាពអឺរ៉ុបបានឱ្យដឹងថានៅក្នុងកិច្ចប្រជុំលើកដំបូងកាលពីថ្ងៃទី ២៦ ខែតុលា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបមិនអាចរកបានការឯកភាពគ្នានៅជុំវិញបញ្ហាជ្រើសរើសបានបេក្ខជនណាមួយឡើយ។ ប៉ុន្តែនៅក្នុងការកោះប្រជុំឡើងវិញបន្ទាប់ទៀត ប្រទេសភាគច្រើននៃសហភាពអឺរ៉ុប បានឯកភាពគាំទ្រដល់ លោកស្រី Okonjo-Iweala ដែលជាសញ្ញាច្បាស់ក្នុងការបង្ហាញពីទំនុកចិត្តរបស់សហភាពអឺរ៉ុបចំពោះការគាំទ្រដល់បេក្ខនារីរបស់នីហ្សេរីយ៉ា៕

ប្រតិកម្មទៅវិញ