សហភាពអឺរ៉ុបគឺជាទីផ្សារប្រើប្រាស់កាហ្វេដ៏ធំបំផុតរបស់វៀតណាម

Chia sẻ

(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមបានវ៉ាដាច់ប្រទេសផលិតឈានមុខជាច្រើនផ្សេងទៀត ដូចជា ឥណ្ឌា ស្វីស ប្រេស៊ីល... ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់កាហ្វេកែច្នៃ (កាហ្វេបន្ទាន់ ល្បាយកាហ្វេ) ឈានមុខគេសម្រាប់សហភាពអឺរ៉ុប បន្ទាប់ពីទីផ្សារអង់គ្លេសតែ ប៉ុណ្ណោះ។

យោងតាមតួរលេខថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយបានបង្ហាញថា សហភាព អឺរ៉ុប (EU) គឺជាទីផ្សារប្រើប្រាស់កាហ្វេដ៏ធំបំផុតរបស់វៀតណាមក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ដោយស្រូបយកជិត ៤០% នៃចំណែកទីផ្សារនាំចេញ ជាមួយនឹងបរិមាណជាង ៣៥៣ ពាន់តោន តម្លៃប្រាក់ទទួលបានជាង ១,២ ពាន់លានដុល្លារអាមេរិក។
នាបច្ចុប្បន្ន វៀតណាមបានវ៉ាដាច់ប្រទេសផលិតឈានមុខជាច្រើនផ្សេងទៀត ដូចជា ឥណ្ឌា ស្វីស ប្រេស៊ីល... ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់កាហ្វេកែច្នៃ (កាហ្វេបន្ទាន់ ល្បាយកាហ្វេ) ឈានមុខគេសម្រាប់សហភាពអឺរ៉ុប បន្ទាប់ពីទីផ្សារអង់គ្លេសតែ ប៉ុណ្ណោះ។ ទំហំនៃការនាំចេញកាហ្វេបន្ទាន់ និងចម្រាញ់ចេញពីកាហ្វេរបស់វៀតណាម ចូលមកសហភាពអឺរ៉ុបក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៨៦% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបានទឹកប្រាក់ចំនួន ៦៤,៥ លានអឺរ៉ូ៕

ប្រតិកម្មទៅវិញ