ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបញ្ជូលកងកម្លាំងការពារបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចូលក្នុងបញ្ជីភេរវកម្ម |
បទដាក់ទណ្ឌកម្មនេះត្រូវបានសហភាពអឺរ៉ុបលើកឡើងចាប់ពីឆ្នាំ ២០១១ សំដៅហាមឃាត់រាល់សកម្មភាពនាំចេញទៅកាន់អ៊ីរ៉ង់ដោយសារ "ឧបករណ៍ទាំងនេះអាចយកមកប្រើសម្រាប់ក្នុងគោលបំណងបង្ក្រាបបញ្ហាផ្ទៃក្នុង" និងឧបករណ៍ឃ្លាំមើលទូរគមនាគមន៍។ ការហាមឃាត់នេះក៏សំដៅទៅលើមុខសញ្ញាចំនួន ៨២ នាក់ ជាពិសេសគឺសមាជិកនៃកងកម្លាំងការពារបដិវត្តឥស្លាម (IRGC) និងអង្គភាពប៉ូលីសអ៊ីរ៉ង់ជំនាញខាងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតមួយទៀតផងដែរ។ ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កកហើយមិនអនុញ្ញាតឱ្យឆ្លងដែនចូលទឹកដីរបស់ EU ទេ។ គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបញ្ជូលកងកម្លាំងការពារបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចូលក្នុងបញ្ជីភេរវកម្មផងដែរ៕