សហព័ន្ធអារ៉ាបបានអំពាវនាវឱ្យអ៊ីរ៉ាក់មានការមូលមតិគ្នាដើម្បីដោះស្រាយវិបត្តិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១១ ខែវិច្ឆិកា សហព័ន្ធអារ៉ាបបានអំពាវនាវទាំងមេដឹកនាំអ៊ីរ៉ាក់និងពលរដ្ឋឱ្យមានការមូលមតិគ្នាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន។

 អគ្គលេខាធិការសហព័ន្ធអារ៉ាបលោក Ahmed Aboul Gheit បានសម្តែងការសោកស្តាយចំពោះការស្លាប់និងរងរបួសដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងចំណោមបាតុករនៅអ៊ីរ៉ាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រមទាំង លោកអំពាវនាវឱ្យអាជ្ញាធរអ៊ីរ៉ាក់គ្រប់គ្រងស្ថានភាពសន្តិសុខនិងទប់ស្កាត់ភាពវឹកវរ ក៏ដូចជា ជៀសវាងការបង្ហូរឈាមរបស់ប្រជាជន។ អគ្គលេខាធិការសហព័ន្ធអារ៉ាបបានឲ្យដឹងថា ប្រសិនបើមិនគ្រប់គ្រងបានល្អ ស្ថានភាពអាចកាន់តែស្មុគស្មាញបន្ថែមទៀតនៅពេលមានអន្តរាគមន៍និងសម្ពាធពីខាងក្រៅ។ ការមូលមតិគ្នាក្នុងចំណោមអ្នកតវ៉ានិងមេដឹកនាំនយោបាយគឺជាមធ្យោបាយតែមួយគត់ ដើម្បីទទួលបានផលប្រយោជន៍ជាតិរបស់អ៊ីរ៉ាក់និងឆ្លើយតបតម្រូវការរបស់ប្រជាជនអំពីប្រទេសមួយដែលមានស្ថេរភាព ឯករាជ្យនិងវិបុលភាព។ លើកពីនេះទៅទៀតសហព័ន្ធអារ៉ាបានបត្រៀមខ្លួនជាស្រេចដើម្បីជួយអ៊ីរ៉ាក់ជំនះរយៈពេលដ៏លំបាកនាបច្ចុប្បន្ននោះ។

នៅក្នុងសកម្មភាពពាក់ព័ន្ធ ក្រុមបេសកកម្មមួយនៃអង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់ក៏ទើបបានដាក់ចេញនូវផែនការទប់ស្កាត់វិបត្តិនៅក្នុងប្រទេសនេះ ហើយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅក្នុងតំបន់និងអន្តរជាតិកុំជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ាក់និងគោរពអធិបតេយ្យភាពរបស់អារ៉ាប់ផងដែរ៕

ប្រតិកម្មទៅវិញ