|
អគ្គលេខាធិការសហព័ន្ធអារ៉ាប់ (AL) លោក Ahmed Abul Gheit (រូបថត៖Iran Review) |
(VOVworld) - ក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃទី១៦ កុម្ភៈ អគ្គលេខាធិការសហ
ព័ន្ធអារ៉ាប់ (AL) លោក Ahmed Abul Gheit អះអាងថា ជំលោះនៅមជ្ឈឹមបូព៌ាត្រូវការ
ខឿនសន្តិភាពរួមនិងសមភាពដោយឈរលើដំណោះស្រាយរដ្ឋចំនួន២ ដែលក្នុង
នោះមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។លោក Abul Gheit នាំចេញសេចក្ដីថ្លែងការណ៍
ពោលខាងលើបន្ទាប់ពីជំនួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.បលោក Antonio
Guterres នៅទីស្នាក់ការ AL នៅរដ្ឋធានី Cairo របស់អេហ្ស៊ីប និងមួយថ្ងៃក្រោយពី
ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបចរចារជាមួយនាយក រដ្ឋមន្រ្តីអ៊ីស្រា
អ៊ែលលោក Benjamin Netanyahu នៅទីក្រុងវ៉ាស៊ីនតោន។
ក្នុងពេលនោះ ក្នុងបទសន្ទរកថាមួយនៅរដ្ឋធានី Cairo នាថ្ងៃទី១៥ កុម្ភៈ អគ្គ
លេខាធិការអ.ស.បលោក Antonio Guterres ក៏បានអំពាវនាវអំពីដំណោះស្រាយរដ្ឋ
ចំនួន២ ព្រមទាំងចាត់ទុកថា មិនមានផែនការផ្ទុកបម្រុងសំរាប់ដំណោះស្រាយនេះ
ទេ៕