|
តំណាងនៃប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវ |
(VOVworld)-នាយប់ថ្ងៃទី២៨កក្កដា នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តី ក្រសួងនគបាលវៀតណាម បានទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងមហារ
ផ្ទៃកម្ពុជា ដឹកនាំដោយលោក ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួង
មហារផ្ទៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងសន្តិសុខឡាវ ដឹកនាំ
ដោយ លោក Somkeo Silavong ជារដ្ឋមន្រ្តីស្តីទី មកចូលរួមសន្និសីទរដ្ឋមន្រ្តីកម្ពុជា
ឡាវ វៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងឧក្រិដ្ឋកម្មដែលប្រ
ព្រឹត្តទៅ នៅខេត្ត Lam Dong វៀតណាម។
ថ្លែងមតិក្នុងជំនួបនេះ លោកTran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាម
កម្ពុជា និងឡាវ ជាប្រទេសភូមិផងរបងដ៏ល្អប្រសើ និងមានចំណងសាមគ្គីភាព
មិត្តភាពជាប្រពៃណី។ លោក Tran Dai Quang ជឿជាក់ថា សន្និសីទលើកនេះ នឹង
ទទួលបានលទ្ធផលល្អ រួមចំណែកក្នុងការជម្រុញទំនាក់ទំនង កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងបី៕