ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ qdnd.vn) |
តាមនោះ ភាគីទាំងពីរនឹងធ្វើសកម្មភាពឃោសនា ផ្សព្វផ្សាយទេស ចរណ៍វៀតណាមនិងការប្រណាំងរថយន្ត F1 លើមធ្យោបាយសារព័ត៌មាន មហាជននានា ព្រមទាំងចូលរួមពិព័រណ៍និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ វៀតណាមនៅឯបរទេស និងជួបប្រាស្រ័យជាមួយសារព័ត៌មានអន្តរជាតិក្នុង ក្របខ័ណ្ឌការប្រណាំង F1 នៅវៀតណាមផងដែរ។
ការប្រណាំងរថយន្ត F1 ជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីជួយឲ្យវៀត ណាមធ្វើឡើងផលិតផលទេសចរណ៍ថ្មី ដែលជាទេសចរណ៍ផ្សាភ្ជាប់នឹង ព្រឹត្តិការណ៍កីឡាធំៗ។ ជាពិសេសគឺ ការធានារៀបចំការប្រណាំង F1 នៅ ទីក្រុងហាណូយនាខែមេសាឆ្នាំ២០២០ ក្នុងបរិបទដែលផ្នែកទេសចរណ៍ ទូទាំងសកលលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 នោះ គឺសារពោរពេញទៅដោយអត្ថន័យស្ដីពីគោលដៅ ទេសចរណ៍មួយប្រកបដោយសុវត្ថិភាពនិងគរឲ្យទាក់ទាញចំពោះមិត្តភក្តិ អន្តរជាតិផងដែរ៕