សហប្រតិបត្តិការក្នុងការថែទាំនិងការពារសិទ្ធិកុមារ

Chia sẻ
(VOVworld)-ក្នុងការជួបជាមួយនាយកមូលនីធិកុមារអង្គការសហប្រជាជាតិ (UNICEF) តំបន់ អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក Karin Hulshof 
សហប្រតិបត្តិការក្នុងការថែទាំនិងការពារសិទ្ធិកុមារ - ảnh 1
លោក Pham Thanh Binh ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន និងយុវជនជំទង់របស់រដ្ឋសភាអញ្ជើញជួបជាមួយនាយកមូលនីធិកុមារអង្គការសហប្រជាជាតិ (UNICEF) តំបន់ អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក Karin Hulshof

(VOVworld)-ក្នុងការជួបជាមួយនាយកមូលនីធិកុមារអង្គការសហប្រជាជាតិ
(UNICEF) តំបន់ អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក Karin Hulshof នាថ្ងៃទី៣០សីហា
នៅទីក្រុងហាណូយ លោក Pham Thanh Binh ប្រធានគណៈកម្មាធិការវប្បធម៌
អប់រំ យុវជន និងយុវជនជំទង់របស់រដ្ឋ សភាបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើក
ទី១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣បានអនុ ម័តលើច្បាប់កុមារ។ នេះជាមូល
ដ្ឋានគតិយុត្ត សម្រាប់វៀតណាមបន្តការពារសិទ្ធិមនុស្សនិង ធានាការអភិវឌ្ឍន៍
របស់កុមារ។ លោក Pham Thanh Binh មានបំណងថា វៀតណាមនិង UNICEF
នឹងបន្តរួមសហការគ្នាដើម្បីជួយឧបត្ថម្ភនិងថែទាំជីវភាពរស់នៅរបស់កុមារឲ្យត្រឹម
ត្រូវតាមស្មារតីនៃច្បាប់កុមារនិងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។

        រីឯខ្លួនវិញ លោក Karin Hulshof បានសង្កត់ធ្ងន់ថា UNICEF មានបំណងរួម
ដំណើរ ជាមួយវៀតណាមក្នុងការអនុវត្តភារកិច្ចថែទាំនិងការពារសិទ្ធិរបស់កុមារ
អភិវឌ្ឍន៍កុមារលើ គ្រប់ជ្រុងជ្រោយ ទាំងបញ្ញា ស្មារតី សីលធម៌និងទំនាក់ទំនង
ក្នុងសង្គម៕

ប្រតិកម្មទៅវិញ